ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា ចំនួន០២ខ្នង ១២ បន្ទប់ នៅបឋមសិក្សាឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
នៅរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ចាន់ ណារ៉េត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ណាំ ទុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា ចំនួន០២ខ្នង ១២ បន្ទប់ នៅបឋមសិក្សាឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង។